khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគ ភេសជ្ជ: ចង្ហាន់ និងបច្ច័យ៤ បច្ច័យកសាងសេនាសនទាន បង្សុកូល រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិសត្ថារាម ស្ថិតក្មុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារ វដ្តដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទីបរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail